![មកដឹងតម្លៃ Robot ដឹកទំនិញដ៏ខ្យូត បង្កើតឡើងដោយកូនខ្មែរវ័យ ១៥ ឆ្នាំ កំពុងល្បីខ្លាំងណាស់](https://brocheabrey.com/wp-content/uploads/2021/10/FEATURE049999.jpg)
មកដឹងតម្លៃ Robot ដឹកទំនិញដ៏ខ្យូត បង្កើតឡើងដោយកូនខ្មែរវ័យ ១៥ ឆ្នាំ កំពុងល្បីខ្លាំងណាស់
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទៅលើភាពច្នៃប្រឌិត និងការបង្កើតថ្មីរបស់ក្មេងប្រុសវ័យ ១៥ ឆ្នាំម្នាក់ ឈ្មោះ គា សុបញ្ញា ដែលមានសមត្ថភាពអាចផលិតបាននូវមនុស្សយន្ត ឬ អាចហៅថាជា Robot ដែលមានរាងជ្រុងពណ៌ស អាចធ្វើដំណើរបានតាមរយៈការបញ្ជាពីទូរស័ព្ទ និង មានឃ្លុបសម្រាប់ដាក់ទំនិញបានទៀតផង ។
តាមរយៈរូបរាងដ៏ស្រស់ស្អាត ជាមួយមុខងារដ៏ឆ្លាតវ័យ បូកផ្សំជាមួយដំណឹងដែលលេចឮថា ថវិការដែលចំណាយលើការផលិត ចេញពីលុយអាំងប៉ាវរបស់ស្ថាបនិកផ្ទាល់ បានធ្វើឱ្យមហាជនភាគច្រើន ដែលចូលចិត្ត និងស្រឡាញ់វិស័យបច្ចេកវិទ្យាមួយនេះ នាំគ្នាមានចម្ងល់ជាខ្លាំង អំពីតម្លៃជាក់ស្ដែង នៃការផលិតរ៉ូបូតដ៏ប្រណីតមួយនេះ ទើបនាំគ្នាដាច់ចិត្តខំមិនសួរចង់ដឹងពីតម្លៃ និង ការចំណាយផលិតវាឡើង។
ជុំវិញរឿងនេះ បើតាមរយៈគណនី ដែលមានឈ្មោះថា Heng Sok Kung ដែលត្រូវជាពូបង្កើតរបស់ ស្ថានិករ៉ូបូត វ័យ ១៥ ឆ្នាំរូបនេះ បានបញ្ជាក់ឱ្យបានដឹងថា ក្មួយរបស់លោកទើបតែមានអាយុ ១៥ ឆ្នាំទេ តែមានគំនិតស្រាវជ្រាវខ្ពស់ ដែលអាចបង្កើត រ៉ូបូតដឹកអីវ៉ាន់ខ្នាតតូចនេះបាន និង បានចំណាយថវិកាអស់ចំនួន ជិត ៣០០ $ ។
ក្រោយបានឃើញនូវឧបករណ៍ស្រស់ស្អាត ប្រកបដោយភាពច្នៃឌិត និង ដឹងពីតម្លៃរួចមក មហាជនសង្ឃឹមថា ស្ថាបនិកររូបនេះ នឹងបន្តប្រឹងប្រែងលើការងារបែបនេះទៀត ដើម្បីឆ្ពោះទៅកាន់ការវិវឌ្ឍខ្លួនឱ្យបានកាន់តែល្អ ជាធនធានដ៏ពិសិដ្ឋ និង ជាគំរូដ៏ល្អសម្រាប់ក្មេងៗជំនាន់ក្រោយ ដែលស្រឡាញ់វិស័យបច្ចេកវិទ្យាមួយនេះ ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖