![ដោនទុកទៅ! ក្រសួងដំណើរការសាកល្បង កម្មវិធីបំប្លែងសំឡេងខ្មែរ ឱ្យទៅជាអត្ថបទ ស្រួលអស់ពីចិត្ត](https://brocheabrey.com/wp-content/uploads/2021/09/FEATURE48888-1.jpg)
ដោនទុកទៅ! ក្រសួងដំណើរការសាកល្បង កម្មវិធីបំប្លែងសំឡេងខ្មែរ ឱ្យទៅជាអត្ថបទ ស្រួលអស់ពីចិត្ត
នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានឱ្យបានដឹងថា បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានបង្កើត «កម្មវិធីបំប្លែង សំឡេងទៅជាអត្ថបទ-Khmer Automatic Speech Recognition–Khmer ASR» ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Artificial intelligence) ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
កម្មវិធីនេះអាចប្រើប្រាស់ក្នុងទូរសព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេង និយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យកាន់តែឆាប់រហ័ស និង ងាយស្រួល ។ ជាក់ស្ដែងនៅដំណាក់កាលនេះ កម្រិតបំប្លែងត្រឹមត្រូវ (Accuracy) គឺមានប្រមាណ ៩០% ឯណោះ ។
អាស្រ័យហេតុនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ដំឡើង «កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)» ដើម្បីជាជំនួយដល់កិច្ចការសរសេរប្រចាំថ្ងៃ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖