![បែកធ្លាយព្រះសង្ឃមួយអង្គ ដឹកដៃដូនជីវ័យក្មេង បណ្តែតប្រទីបផ្សងស្នេហ៍ ផ្អើលអស់មហាជន](https://brocheabrey.com/wp-content/uploads/2021/10/Khom-1675.jpg)
បែកធ្លាយព្រះសង្ឃមួយអង្គ ដឹកដៃដូនជីវ័យក្មេង បណ្តែតប្រទីបផ្សងស្នេហ៍ ផ្អើលអស់មហាជន
ថ្មីៗនេះ មានរឿងរ៉ាវភ្ញាក់ផ្អើលមួយផ្ទុះពេញបណ្តាញសង្គមឡាវ-ថៃ ក្រោយមានករណីបែកធ្លាយរូបភាពផ្អែមល្ហែមរវាងព្រះសង្ឃ និង នារីវ័យក្មេងស្លៀកពាក់សម្នាក់ ដែលមានថែមពាក្យ «Love Story» បង្ហោះពេញបណ្តាញសង្គម។
ហេតុការណ៍ដែលកក្រើកការរិះគន់នៅក្នុងបណ្តាញសង្គមអនឡាញនេះ ត្រូវបានចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយរិះគន់ចំពោះព្រះសង្ឃរូបនោះជាខ្លាំង ដែលប្រព្រឹត្តខុសនឹងច្បាប់សាសនា មួយចំនួនទៀតបានចែករំលែកផ្លែផ្កាឌឺដង ដោយដាក់ពាក្យបែបស្នេហាអូនបង រ៉ូមែនទិកណាស់។
យ៉ាងណាមិញ មកទល់ពេលនេះគេពុំទាន់ដឹងច្បាស់នូវឡើយទេ ថាព្រះសង្ឃ និង នារីក្នុងរូបនេះ ជាព្រះសង្ឃពិតប្រាកដ ឬ គ្រាន់តែជាការថតសម្តែងអ្វីមួយនោះឡើយ។ មកទល់ពេលនេះ ក៏ពុំទាន់មានការរាយការណ៍លម្អិតនៅឡើយទេ ដោយគេគ្រាន់ដឹងថាប្រភពនៃការចែករំលែកគឺចេញមកពីប្រទេសឡាវ៕
ប្រភព៖ Kapook