![កុំពូកែយកខ្លួនឯងទៅប្រៀបធៀបនឹងជីវិតអ្នកដទៃខ្លាំងពេក ប្រយ័ត្នកើត Depression](https://brocheabrey.com/wp-content/uploads/2021/10/Untitled-166.png)
កុំពូកែយកខ្លួនឯងទៅប្រៀបធៀបនឹងជីវិតអ្នកដទៃខ្លាំងពេក ប្រយ័ត្នកើត Depression
ពិតណាស់ សង្គមយើងបច្ចុប្បន្នគឺជាសង្គមមួយដែលពោរពេញទៅដោយការប្រកួតប្រជែង ចង់ឈ្នះ ចង់មានចង់បានជាងគ្នារៀងៗខ្លួន សូម្បីតែមិត្តភក្ដិ សាច់ញាតិ បងប្អូន ពេលខ្លះក៏អាចក្លាយជាសត្រូវនឹងគ្នាបានដែរ ព្រោះតែពាក្យថាផលប្រយោជន៍ ។
![](https://4.bp.blogspot.com/-3Buez7Dkwn4/Xk34ENKTh1I/AAAAAAAAm5w/rx1LjzcyViomf995oRO1FMDJMGmOnoIpwCLcBGAsYHQ/s1600/82391320_2218599861770321_2055663423374491648_o.jpg)
តែយ៉ាងណា ថ្វីដ្បិតតែយើងរស់នៅក្នុងសង្គមដែលប្រកួតប្រជែងមិនចេះចប់នេះ យើងក៏គួរណាស់មើលពីសមត្ថភាពរបស់ខ្លួន ជៀសវាងយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃខ្លាំងពេក នោះយើងប្រាកដជាគ្មានពេលសម្រាប់ស្វែងរក ឬយល់ដឹងអ្វីៗដែលថ្មីៗសម្រាប់ខ្លួនឯង រឹតតែគ្មានពេលស្គាល់ខ្លួនឯងឱ្យច្បាស់ថែមទៀត ។
![](https://2.bp.blogspot.com/-qJ2DsQMR4BQ/Xk34D26mmEI/AAAAAAAAm5s/WnqZUmgbqG0ocG7JfAKMwX9xQcCLc0KwwCLcBGAsYHQ/s1600/84069094_2961227520574960_8275551004636741632_n.jpg)
នៅពេលដែលយើងមានសមត្ថភាពខ្លាំងជាងអ្នកដទៃ វាជារឿងមួយ តែផ្ទុយទៅវិញ បើសមត្ថភាពយើងមិនគេ នោះយើងនឹងគិតថា យើងអន់ជាងគេ មិនល្អស្មើគេ មិនឆ្លាត មិនស្អាត មិនលេចធ្លោដូចគ្នា ពេលនោះចិត្តច្រណែននឹងកើតមានឡើងបន្តិចម្ដងៗ រស់នៅក៏គ្មានក្ដីសុខ មើលរំលងពីតម្លៃរបស់ខ្លួនឯង យូរៗទៅ ក៏អាចក្លាយជាជំងឺធ្លាក់ទឹកចិត្ត (Depression) ព្រោះគិតថាឆាកជីវិតពោរពេញដោយភាពបរាជ័យ ភាពខ្មៅងងឹត គ្មានពន្លឺ មិនបានមួយចំណិតរបស់គេ ។
![](https://4.bp.blogspot.com/-X9NhVnahBzc/Xk34D6dj9nI/AAAAAAAAm5o/cEGPbRlyiG0Y9PW-3_DUq6VQS1eWbGx8wCLcBGAsYHQ/s1600/86412794_3375008449182338_1703809785406685184_o.jpg)
ដូច្នេះ សូមព្យាយាមកុំយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃដោយការច្រណែនឃើញគេល្អជាងខ្លួន ប៉ុន្ដែគួរមើលគេជាគំរូ ហើយផ្ដល់កម្លាំងចិត្តឱ្យខ្លួនឯង ខំប្រឹងប្រែងដោយសមត្ថភាពខ្លួនឯង ហើយកំភ្លេចក្រឡេកទៅមើលអ្នកខ្សត់ខ្សោយជាងយើង នោះយើងនឹងឃើញថា យើងមានសំណាងជាគេឆ្ងាយណាស់ ៕
![](https://1.bp.blogspot.com/-LbcrCiIQ9eY/Xk34EvaSTQI/AAAAAAAAm50/i3Jh2UIkr_Yc_SpiUW7ZrjjbGZyPvuj1QCLcBGAsYHQ/s1600/86787676_2877728705619030_1290865769571155968_o.jpg)