![«ពងទាជ្រក់» មើលទៅទំនងញុំាណាស់ អាចរៀនធ្វើនៅផ្ទះដោយខ្លួន តាមវិធីនេះ](https://brocheabrey.com/wp-content/uploads/2021/10/F-20.jpg)
«ពងទាជ្រក់» មើលទៅទំនងញុំាណាស់ អាចរៀនធ្វើនៅផ្ទះដោយខ្លួន តាមវិធីនេះ
លោកអ្នកប្រាកដជាធ្លាប់បានឃើញ គេធ្វើជ្រក់ ទៅតាមមុខម្ហូបផ្សេងៗ ដូចជាក្តាមពងជ្រក់ បង្កងប៉ាកជ្រក់ និងពងទាជ្រក់ជាដើម។ ដូច្នេះ ថ្ងៃនេះ យើងនឹងមកជម្រាបពីវិធីធ្វើពងទាជ្រក់ងាយៗ សម្រាប់ញុំាជាប្រចាំ ដោយប្រើរយៈពេលខ្លី និងអស់លុយតិច។
+ វិធីធ្វើពងទាជ្រក់
+ គ្រឿងផ្សំ៖
– ពងទា ឬពងមាន់ (តាមចំណូលចិត្ត)
– ទឹកត្រីស្កត្នោត
– ស្កសរ ទឹកធម្មតា
– ទឹកស៊ីអ៊ីវខាប់
– ខ្ទឹមស
– ម្ទេស
+ វិធីធ្វើ៖
– ដាំទឹកមួយចានឱ្យពុះ រួចដាក់ទឹកត្រី ទឹកសុីអុីវ ស្កសរ ស្កត្នោតចូល ម្ទេស ខ្ទឹម បន្ទាប់មកកូរចូលគ្នាឱ្យពុះ រួចទុកឱ្យនៅក្ដៅឧនៗល្មម រីឯ ពងទា គឺយកតែក្រហមទេ ដោយស្រង់ដាក់ក្នុងប្រអប់ រួចចាក់ទឹកដាំដែលធ្វើរួចខាងលើចូល បន្ទាប់មក គ្របទុកមួយយប់ជាការស្រេច លុះព្រឹកឡេីងអាចញាំបាន ។ គួរឱ្យដឹងថា ពងទាជ្រក់ ទុក ១ យប់ទើបញុំាបាន។ ក្នុងនោះ លោកអ្នក អាចបុកទឹកត្រីកោះកុង ហិរញុំាជាមួយបាយ តាមចំណង់ចំណូលចិត្ត ៕
ប្រភព FB : Chuop Romdoul