![កុំចង់ហក់ជាមួយអ្នកម៉ាក់សម័យថ្មី ពេជ្រ សូលីកា លែងម៉ូដអាវចំហល្វែងលើឡើងម៉ាអ៊េម](https://brocheabrey.com/wp-content/uploads/2021/10/BeBe-25-10-2021-04-1.jpg)
កុំចង់ហក់ជាមួយអ្នកម៉ាក់សម័យថ្មី ពេជ្រ សូលីកា លែងម៉ូដអាវចំហល្វែងលើឡើងម៉ាអ៊េម
តារាចម្រៀង ពេជ្រ សូលីកា បានក្លាយជាអ្នកម៉ាក់សម័យថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាមហាជនជាច្រើន ក៏ព្រោះទោះបីជាធ្លាប់ពពោះ និង បានក្លាយជាម្ដាយគេក៏ពិតមែន តែតារាស្រីរូបនេះហាក់នៅតែរក្សាសម្រស់ និង រូបរាងស្រស់ស្អាតមិនចាញ់កាលពីមុនឡើយ។
ដោយសារតែរូបរាងនៅរក្សាដូចដើមនេះហើយ ទើប ពេជ្រ សូលីកា មិនញញើតនឹងការតុបតែងខ្លួនកាលីបៗ ស្លៀកពាក់សិចស៊ីបញ្ចេញសាច់សខ្ចី បង្អួតដងខ្លួនតូចស្រឡូនទាក់ចិត្តស្វាមី ក៏ដូចជាបង្ហោះរូបថតទាក់ចិត្តអ្នកគាំទ្រនៅលើបណ្ដាញសង្គម។
និយាយដល់រូបរាងមុខមាត់ស្រស់ស្អាតមិនចាញ់កាលពីក្រមុំ ថ្មីៗនេះអ្នកម៉ាក់ហាយសូរ ពេជ្រ សូលីកា បានទម្លាយរូបថតជាច្រើនសន្លឹកជាមួយនឹងអាវពណ៌ខ្មៅ ចំហល្វែងលើសម្ញែងពីភាពសិចស៊ីទាក់ទាញអស់ទាស់។ ក្នុងនោះ ពេជ្រ សូលីកា ថែមទាំងលើកឡើងថា ៖ «Be confident be yourself ស្រឡាញ់អី ចូលចិត្តអី ធ្វើហ្នឹងទៅ ព្រោះវាជាក្ដីសុខរបស់យើង»៕