![ស្មានមិនដល់សោះ នេះជាមូលហេតុមហាជនសង្ស័យ Woonsen និង Chakrit លែងលះគ្នា](https://brocheabrey.com/wp-content/uploads/2021/10/Khom-1679.jpg)
ស្មានមិនដល់សោះ នេះជាមូលហេតុមហាជនសង្ស័យ Woonsen និង Chakrit លែងលះគ្នា
ប្រិយមិត្តដែលនិយមតាមដានជីវិតតារាថៃ ប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវជីវិតប្តីប្រពន្ធរបស់តារាសម្តែងស្រី នាង Woonsen និង អតីតស្វាមី គឺលោក Chakrit Yamnarm ក្រោយពីទាក់ទងមើលចិត្តគ្នារាប់ឆ្នាំ មិនយូរប៉ុន្មានអ្នកទាំងពីរក៏បានចាប់ដៃគ្នាចូលរោងការសាងជីវិតគូជាមួយគ្នាអស់ជាង ៥ ឆ្នាំ តែចុងក្រោយក៏បានលែងលះគ្នាទៅវិញ ដោយបន្សល់ទុកត្រឹមឈ្មោះអតីតស្វាមីភរិយាតែប៉ុណ្ណោះ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវបែកបាក់ ក៏ដូចជាការលែងលះរបស់អ្នកទាំងពីរ ពិតជាធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រមានការសោកស្តាយជាខ្លាំងពីចំណងស្នេហ៍ដែលខំសាងរួមគ្នាមួយនេះ តែបែរជាបែកគ្នាពាក់កណ្តាលទីបែបនេះទៅវិញ។
ចំពោះការលែងលះគ្នានេះដែរ តារាស្រី Woonsen និង អតីតស្វាមី គឺលោក Chakrit Yamnarm ក៏មិនបានចេញមុខបញ្ជាក់ឱ្យច្បាស់លាស់ពីមូលហេតុថាមកពីមូលហេតុអ្វីនោះដែរ តែទោះជាយ៉ាងណា ខណៈពេលនោះ មហាជនផ្ទុះការសង្ស័យ ក៏ដូចជាធ្លោយដំណឹងមកថា មូលហេតុដែលអ្នកទាំងពីរលែងលះគ្នា គឺដោយសារតែតារាស្រី Woonsen មិនព្រមយកកូន ដោយខ្លាចខូចរូបរាងដ៏ស្រស់ស្អាតរបស់នាង។
ក្រោយពីមានពាក្យចចាមអារ៉ាមបែបនេះ លោក Chakrit Yamnarm ហាក់មិនបានចេញមុខបដិសេធនោះទេ តែបើងាកទៅសាមីខ្លួនតារាស្រី Woonsen វិញ បានចេញមុខបញ្ជាក់ច្បាស់ៗនាពេលនោះតែម្តងថា មិនមែនជារឿងពិតនោះទេ ដែលមហាជនចោទនាងមិនព្រមយកកូនខ្លាចខូចរាងនោះ ការពិតនាងក៏ចង់បានកូនដែរ តាំងពីអាយុ ៣០ ឆ្នាំមកម្ល៉េះ ដូច្នេះវាមិនដូចអ្វីដែលអ្នកគាំទ្រចោទប្រកាន់នាងទេ។
យ៉ាងណាក៏ដោយ បើទោះបីជានាងចេញមុខបកស្រាយបែបនេះក្តី តែមហាជននៅតែជឿជាក់ថា រឿងរ៉ាវនៃការបែកបាក់រវាងប្តីប្រពន្ធអ្នកសិល្បៈគូនេះ មិនខុសពីអ្វីដែលមហាជនសង្ស័យនោះឡើយ ពោលគឺរឿងកូននេះឯង៕
ប្រភព៖ tvpoolonline