![ស្ងាត់ៗ ស៊ូលី ផេង ទៅដល់ទឹកដីអាមេរិកបាត់ អ្នកគាំទ្រភ្ញាក់ព្រើត](https://brocheabrey.com/wp-content/uploads/2021/10/P-6.jpg)
ស្ងាត់ៗ ស៊ូលី ផេង ទៅដល់ទឹកដីអាមេរិកបាត់ អ្នកគាំទ្រភ្ញាក់ព្រើត
កាលពីពេលថ្មីៗនេះ តារាចម្រៀង Original Song សំឡេងផ្អែមស្រទន់ ស៊ូលី ផេង បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនស្រឡាំងកាំងយ៉ាងខ្លាំង ក៏ព្រោះតែលោកបានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកយ៉ាងស្ងប់ស្ងាត់។
បើតាមការបង្ហោះរូបភាពរបស់លោក ស៊ូលី ផេង ២ សន្លឹក នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ លោកបានបង្ហាញវត្តមាននៅទីតាំងមួយកន្លែង ដែលមើលទៅមិនដូចនៅក្នុងទឹកដីប្រទេសកម្ពុជានោះឡើយ តែក៏ហាក់មិនសូវមានអ្នកចាប់អារម្មណ៍ ថាម្ចាស់បទ «អស់កែ» បានទៅដល់ក្រៅប្រទេសឡើយ។
ដោយឡែក ស្រាប់តែនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះ លោក ស៊ូលី ផេង បានបង្ហោះរូបភាព កំពុងតែឈរនៅខាងមុខរូបសំណាក់នៃ Liberty Enlightening the World ក្នុងទីក្រុងញ៉ូវយ៉ក ទើបកាន់តែធ្វើឱ្យអ្នកគាំទ្រច្បាស់ចិត្តថា លោកបានទៅដល់ទឹកដីសហរដ្ឋអាមេរិកហើយ។
ការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនេះដែរ តារាចម្រៀង Original Song រូបនេះ ក៏មិនបានបញ្ជាក់ឱ្យដឹងទេថា តើលោកធ្វើដំណើរទៅក្នុងគោលបំណងអ្វីនោះឡើយ និង វិលត្រឡប់មកវិញ ឬ យ៉ាងណានោះទេ?