![ដើម្បីអ្នកគាំទ្រ Ed Sheeran ប្រកាសធ្វើរឿងនេះភ្លាម ក្រោយតេស្តឃើញឆ្លងកូវីដ-១៩](https://brocheabrey.com/wp-content/uploads/2021/10/feature-30.jpg)
តារាចម្រៀងសញ្ជាតិអង់គ្លេស Ed Sheeran កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយរូបលោកបានប្រកាសថា បានឆ្លងវីរុសកូវីដ-១៩ និង កំពុងធ្វើចត្តាឡីស័ក ព្យាបាលខ្លួននៅផ្ទះ។
កាលពីម្សិលមិញនេះ តារាចម្រៀង Ed Sheeran បានធ្វើការបង្ហោះ និង ប្រកាសលើ IG ផ្ទាល់ខ្លួនរបស់លោកថា ៖ «ចង់ប្រាប់ដល់អ្នកទាំងអស់គ្នាថា រូបខ្ញុំបានតេស្តវិជ្ជមានវីរុសកូវីដ-១៩ ហើយ និងបច្ចុប្បន្នកំពុងផ្ដាច់ខ្លួន និង ធ្វើការព្យាបាលតាមការណែនាំរបស់រាជរដ្ឋាភិបាល។ ហេតុនេះមានន័យថា ខ្ញុំឥលូវមិនអាចបំពេញការងារ និង ជួបជាមួយនរណាបានដោយផ្ទាល់នោះឡើយ ដូច្នេះ ខ្ញុំនឹងទទួលធ្វើគម្រោងបទសម្ភាស និង ការប្រគំតន្ត្រីនានាឱ្យបានច្រើនតាមដែលអាចធ្វើបានពីផ្ទះរបស់ខ្ញុំទៅ។ សុំទោសគ្រប់គ្នា ដែលធ្វើឱ្យអ្នកទាំងអស់គ្នាខកបំណង…»។
គួររំឭកថា Ed Sheeran ទើបនឹងប្រកាសថា រូបលោកនឹងជាតារាកិត្តិយសក្នុងកម្មវិធី Saturday Night Live របស់ NBC នៅថ្ងៃទី ០៦ ខែវិច្ឆិកាខាងមុខ។ ក្នុងនោះដែរ បើតាមអ្នកតំណាងឱ្យលោក គឺមិនទាន់បានទម្លាយថា ការប្រគំតន្ត្រីណាដែលលោកនឹងត្រូវលុបចោល ហើយមួយណាលោកនឹងអាចបំពេញបានពីផ្ទះទៅនៅឡើយនោះទេ៕
ប្រភព៖ CNA