![ម្ដងនេះប្រហែលជិតបានញ៉ាំការ នាយចឺម ហើយ ក្រោយនាយទម្លាយដំរួយស្រស់ៗបែបនេះ](https://brocheabrey.com/wp-content/uploads/2021/10/BeBe-25-10-2021-01.jpg)
ម្ដងនេះប្រហែលជិតបានញ៉ាំការ នាយចឺម ហើយ ក្រោយនាយទម្លាយដំរួយស្រស់ៗបែបនេះ
មួយរយៈចុងក្រោយនេះ តារាចម្រៀងវ័យក្មេង នាយចឺម ហាក់កាន់តែបើកបង្ហាញពីជីវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និង សង្សារបណ្ដូលចិត្តឈ្មោះថា សេង សុខឃីម ដោយពួកគេទាំងពីរមិនត្រឹមតែបណ្ដើរគ្នាទៅណាមកណាញឹកញាប់ទេ សូម្បីតែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក៏ច្រើនតែបង្ហោះរូបថត និង សារផ្អែមល្ហែមបង្ហាញពីក្ដីស្នេហ៍បង្អួតមហាជនមិនលស់ថ្ងៃដែរ។
ចាប់តាំងពីបានផ្ដើមស្នេហ៍ជាមួយសង្សារថ្មីរូបស្រស់ខាងលើមក នាយចឺម ដែលធ្លាប់តែមានឈ្មោះជាបុរសខូចខិលរឿងស្រី បែរមកធ្វើជាបុរសច្បាស់លាស់ ថែមទាំងបង្ហាញដំរួយចង់កាន់ដៃសង្សារចូលរោងការជាមួយគ្នាទៀតផង។
នាយចឺម បានបង្ហោះរូបថតអង្គុយកៀកកើយនឹងសង្សារថ្មីមួយសន្លឹកនៅលើគណនីហ្វេសប៊ុកផ្លូវការ ព្រមទាំងរៀបរាប់ថា ៖ «ដើម្បីថ្លៃទឹកដោះកូនស្រីគេ មានតែខំទេកំលោះៗគ្នាយើង»។ តាមរយៈការបង្ហោះរបស់តារាចម្រៀងវ័យក្មេងមកពីខេត្តកំពង់ស្ពឺរូបនេះ ធ្វើឱ្យមហាជនជាច្រើនដាក់ចិត្តសង្ស័យថា នាយប្រហែលជាច្បាស់លាស់នឹងទំនាក់ទំនងលើកនេះរហូតឈានដល់កាន់ដៃគ្នាចូលរោងការហើយ។
មុនទម្លាយនូវពាក្យសម្ដីខាងលើ នាយចឺម ធ្លាប់អួតពីសង្សារសំណព្វចិត្តថា នាងខុសពីមនុស្សស្រីដទៃដែលនាយធ្លាប់ជួបពីមុនមក ព្រោះមនុស្សស្រីដែលនាយធ្លាប់ជួបកន្លងមក សម្លឹងឃើញតែផលប្រយោជន៍ តែសម្រាប់នាងគឺខុសគ្នាមិនអាចប្រៀបធៀបបានទេ។ លើសពីនេះ នាយចឺម នូវលើកឡើងទៀតថា នាងជាមនុស្សស្រីតែម្នាក់ដែលនាយព្រមឈប់មើលអ្នកណាផ្សេងទៀតត្រឹមនាងទៀតផង៕