![គង់ សុធារិទ្ធ ពោលពាក្យទាំងនេះ ក្រោយយើញ នៅ សុនីតា និង ស្វាមី ធ្វើរឿងមួយចំពោះគ្រួសារ](https://brocheabrey.com/wp-content/uploads/2021/10/Khom-1671.jpg)
គង់ សុធារិទ្ធ ពោលពាក្យទាំងនេះ ក្រោយយើញ នៅ សុនីតា និង ស្វាមី ធ្វើរឿងមួយចំពោះគ្រួសារ
កាលពីពេលថ្មីៗនេះ មហាជនធ្លាប់បានស្គាល់តារាចម្រៀង គង់ សុធារិទ្ធ ប្រាកដជាមានការចូលរួមព្រួយបារម្ភមកហើយ ក្រោយពីក្រុមគ្រួសាររបស់លោកត្រូវបានជាប់ធ្វើចត្តាឡីស័ក បន្ទាប់ពីមានសមាជិកក្រុមគ្រួសារម្នាក់បានរកឃើញវិជ្ជមានកូវីដ-១៩។
ក្នុងនោះដែរ លោក គង់ សុធារិទ្ធ ព្រមទាំងភរិយា និង កូនប្រុស ក៏មិនបានរកឃើញវិជ្ជមាននោះឡើយ តែលោកក៏ត្រូវបន្តធ្វើចត្តាឡីស័កតាមវិធានការក្រសួងសុខាភិបាលផងដែរ។ ជាងនេះទៅទៀត លោក គង់ សុធារិទ្ធ ក៏ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង អ្នកគាំទ្របានជូនពរដល់ក្រុមគ្រួសាររបស់លោកឱ្យឆ្លងផុតពីជំងឺនេះដែរ។
ដោយឡែក បើក្រឡេកទៅមើលក្រុមគ្រួសាររបស់អតីតតារាសម្តែង នៅ សុនីតា ឯនោះវិញ ក្រោយពីទទួលបានដំណឹងក្រុមគ្រួសាររបស់លោក គង់ សុធារិទ្ធ កំពុងជាប់ធ្វើចត្តាឡីស័កនោះ ស្វាមីរបស់តារាសម្តែង នៅ សុនីតា គឺឯកឧត្តម ទិត្យ ថាវរិទ្ធ ក៏បាននាំយកអំណោយផ្សេងៗទៅជូនដល់គ្រួសាររបស់លោក គង់ សុធារិទ្ធ ផងដែរ។
ក្រោយពីឃើញទង្វើដ៏ប្រពៃរបស់អតីតតារាសម្តែង នៅ សុនីតា និង ស្វាមីហើយនោះ លោក គង់ សុធារិទ្ធ ក៏បានបង្ហាញបង្ហោះសារពោលពាក្យទាំងនេះថា ៖ «ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ក៏មិនហ៊ានល្មើសនឹងបម្រាមដែរ បានត្រឹមឈរពីចម្ងាយ! សូមអរគុណឯកឧត្តមបង Thavrith Tith និង បងប្អូន រិទ្ធ ៣ ជ័យ ១ ដែលបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់ក្រុមគ្រួសារខ្ញុំ ព្រោះបងថ្លៃខ្ញុំមានវិជ្ជមានកូវីដ-១៩ កំពុងសម្រាកនៅមណ្ឌល ឯខ្ញុំ និង ប្រពន្ធកូន ព្រមទាំងសមាជិកផ្សេងទៀត តម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអរគុណសម្រាប់ការយកចិត្តទុកដាក់ និង ជួយសម្រាលការលំបាក។ សូមបងប្អូនកុំភ្លេច «៣ កុំ ៣ ការពារ» និង ការវិធានការសុខាភិបាលឱ្យបានហ្មត់ចត់»៕