![(វីដេអូ) Tempo គ្រវីក្បាលផុស Story បែបនេះ ក្រោយបទថ្មី DJ Snake ស្រដៀងសាច់ភ្លេងខ្លួននិពន្ធកាល ៤ ឆ្នាំមុន](https://brocheabrey.com/wp-content/uploads/2021/10/T-2.jpg)
(វីដេអូ) Tempo គ្រវីក្បាលផុស Story បែបនេះ ក្រោយបទថ្មី DJ Snake ស្រដៀងសាច់ភ្លេងខ្លួននិពន្ធកាល ៤ ឆ្នាំមុន
នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារា Dj Snake បានបញ្ចេញបទថ្មីរបស់ខ្លួន ដែលមានចំណងជើងថា «SXY GIRL» ដោយមានការចូលរួមសហការសុទ្ធសឹងតែជាកំពូលតារាល្បីៗ មានដូចជា Ozuna, Megan Thee Stallion និង Lisa សមាជិកក្រុម BLACKPINK ជាដើម។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលចំពោះអ្នកស្តាប់ក្នុងប្រទេសកម្ពុជាវិញគឺ ស្រាប់តែមានអ្នកចាប់ភ្លឹក និង ចាប់បានថាសាច់ភ្លេងរបស់បទ «SXY GIRL» នេះ ហាក់មានលក្ខណៈស្រដៀងទៅនឹងបទមួយរបស់តារាស្រី មាស សុខសោភា កាលច្រៀងនៅក្នុងផលិតថោន គឺបទ «Friday Night» ដែលបានចេញតាំងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧ ដោយមានមានការនិពន្ធភ្លេងឡើងដោយតារាចម្រៀងរ៉េប លោក Tempo Tris និង និពន្ធទំនុកច្រៀងដោយលោក ម៉ានិត វីរ៉ាយុត្ត ដែលជាកូនខ្មែរសុទ្ធសាធ។
យ៉ាងណាមិញ មកទល់នឹងពេលនេះនៅលើប្រពន្ធ Social Media មានដូចជា ហ្វេសប៊ុក ជាដើម គេបានកត់សម្គាល់ឃើញមានយុវវ័យមួយចំនួន បាន និង កំពុងនិយាយពីប្រធានបទនេះ យ៉ាងក្តៅគគុកផងដែរ ដោយមានការបញ្ចេញមតិផ្សេងៗគ្នា។
ដោយឡែក បើក្រឡេកទៅមើលតារាចម្រៀងរ៉េបវ័យក្មេង លោក Tempo ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ហាក់មិនបានបង្ហាញអារម្មណ៍អ្វីច្រើន ក្រោយសាច់ភ្លេងបទចម្រៀងថ្មីរបស់ Dj Snake ស្រដៀងទៅនឹងសាច់ភ្លេងលោកបាននិពន្ធកាលពី ៤ ឆ្នាំ នោះឡើយ។
យ៉ាងណាមិញ លោក Tempo បានត្រឹមបង្ហោះវីដេអូនៅក្នុង Story លើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយលោកបានប្រៀបធៀបសរសេរសារខ្លីលើបទចម្រៀង «Friday Night» ថា៖ «4 years ago I produced this song» និង បានសរសេរសារខ្លី លើបទ «SEXY GIRL» ថា៖ «Now»។
ចង់ដឹងថា តើសាច់ភ្លេចនៃការនិពន្ធរបស់តារាចម្រៀងរ៉េបខ្មែរ Tempo Tirs កាលពី ៤ ឆ្នាំមុន និង សាច់ភ្លេងបទថ្មីរបស់ DJ Snake ស្រដៀងគ្នាយ៉ាងណា ស្តាប់ខាងក្រោមនេះ៖
សូមទស្សនាវីដេអូខាងក្រោម៖