រៀបការទើបបាន ៣ ថ្ងៃ វីរៈ និច ត្រូវស្វាមីហាមធ្វើរឿងនេះបាត់ហើយ
តារាចម្រៀងវ័យក្មេង វីរៈ និច កំពុងកាន់ដៃស្វាមីទើបរៀបការហើយថ្មីថ្មោងទៅក្រេបទឹកឃ្មុំយ៉ាងមានសេចក្ដីសុខ បន្ទាប់ពីពួកគេសម្រេចចិត្តក្រាបផ្ទឹមតាមប្រពៃណីជាមួយគ្នាកាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ។
ខណៈទើបចាប់ផ្ដើមជីវិតគូរួមគ្នាមិនប៉ុន្មានថ្ងៃ ប៉ុន្ដែមើលទៅប្ដីប្រពន្ធថ្មោងថ្មីមួយគូនេះ ស្រឡាញ់ផ្អែមល្ហែមដាក់គ្នាសម្បើមណាស់ ជាពិសេសស្វាមីតារាស្រី វីរៈ និច ស្រឡាញ់យកចិត្តទុកដាក់ និង តាមចិត្តនាងមិនឱ្យទាស់ទេ។
ទោះបីជាថ្នមប្រពន្ធយ៉ាងណា ថ្មីៗនេះស្រីស្អាត វីរៈ និច បានទម្លាយតាមរយៈគណនីអ៊ីនស្រ្តាក្រាមរបស់នាងថា ស្វាមីបណ្ដូលចិត្តរបស់នាងបានហាមប្រាមមិនឱ្យស្លៀកសិចស៊ីបញ្ចេញសាច់ដូចកាលពីនៅក្រមុំទៀតឡើយ។ វីរៈ និច បង្ហោះរូបថតស្លៀកប៊ីគីនីសិចស៊ីល្វែងលើប៉ុន្មានសន្លឹកហើយរៀបរាប់យ៉ាងខ្លីថា ៖ «ប្ដីថាហាម Sexy ហើយ»៕