![ស្ទើរមិនជឿ ក្រោយលែងលះ Zhao Liying ចាត់ទុកអតីតស្វាមីបែបនេះទៀត](https://brocheabrey.com/wp-content/uploads/2021/10/News004.jpg)
ស្ទើរមិនជឿ ក្រោយលែងលះ Zhao Liying ចាត់ទុកអតីតស្វាមីបែបនេះទៀត
ក្រោយពីតារាសម្ដែងស្រី Zhao Liying បានលែងលះគ្នាដាច់ស្រេចជាមួយនឹងលោក Feng Shaofeng ដែលជាអតីតស្វាមីនាងកន្លងមក នាងបានផ្លាស់ប្តូរច្រើនទាំងជីវិតឯកជនផ្ទាល់ និង ជីវិតក្នុងការងារសិល្បៈ។
ជាការពិត ឥឡូវនេះ Liying នាងបានត្រឡប់មកប្រើជីវិតនៅលីវម្ដងទៀត បើទោះជានៅមានតួនាទីចិញ្ចឹមបីបាច់កូនប្រុសជាមួយនឹងអតីតស្វាមីរបស់នាងក៏ដោយ។ នាងបានវិលមកចូលសម្ដែងវិញយ៉ាងពេញលេញ ហើយអាជីពការងារនាបច្ចុប្បន្នរបស់នាង កាន់តែមានសន្ទុះក្នុងការគាំទ្រខ្លាំងពីទស្សនិកជន និង អ្នកគាំទ្រថែមទៀតផង។
នេះបើតាមបទសម្ភាសចុងក្រោយរបស់តារាស្រីរូបនេះតាមរយៈទស្សនាវដ្តីមួយ Liying នាងមិនចង់បកស្រាយក្នុងរង្វង់គ្រួសារផ្ទាល់ខ្លួនរបស់នាងទេ។ ក្នុងនោះដែរ អ្នកមេម៉ាយរូបនេះបាននិយាយដូច្នេះថា៖ «ជោគជ័យគឺជាជម្រើសសំខាន់។ ជម្រើសនីមួយៗបញ្ជាក់ថាតើអ្នកអាចក្លាយជាមនុស្សល្អបានដែររឬទេ? ខ្ញុំចង់ក្លាយជាមនុស្សល្អ ដូច្នេះខ្ញុំត្រូវយកចិត្តទុកដាក់ចំពោះជម្រើសរបស់ខ្ញុំ»។
ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសនោះ នាងមិនបាននិយាយពីឈ្មោះអតីតស្វាមីរបស់នាងឡើយ ប៉ុន្តែនាងបាននិយាយថា នាងបានធ្វើរឿងទាំងនេះជាមួយ «មិត្តភក្តិ» របស់នាង។ នេះក៏បញ្ជាក់ពីភាគីទាំងសង Liying និង Shaofeng បានផ្លាស់ប្តូរហើយ សម្រាប់ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរដែលធ្លាប់មាន ក៏បានដោះស្រាយចំពោះការលែងលះគ្នាដោយសន្តិវិធី៕
ប្រភព៖ MINNEWS