![កាន់តែច្បាស់ហើយ! Bow កំពុងមានទំនាក់ទំនងគ្នាស្ងាត់ៗជាមួយ Alek ក្រោយពីចាប់បានភស្តុតាងនេះ](https://brocheabrey.com/wp-content/uploads/2021/10/pn-04.jpg)
កាន់តែច្បាស់ហើយ! Bow កំពុងមានទំនាក់ទំនងគ្នាស្ងាត់ៗជាមួយ Alek ក្រោយពីចាប់បានភស្តុតាងនេះ
តារាប្រុសរូបសង្ហាលោក Alek Teeradetch និង តារាស្រីស្រស់ Bow Maylada ជាតារាប្រុសស្រីដែលទើបតែជួបរឿងប្រះឆាក្នុងជីវិតស្នេហាដូចគ្នា គ្រាន់តែតារាប្រុស Alek បានបែកបាក់ជាមួយសង្សារមុនបន្តិចប៉ុណ្ណោះ។ ឯតារាស្រី Bow ចាប់តាំងតែប្រកាសថាខ្លួននៅ Single តែងលេចឮព័ត៌មានជារឿយៗជុំវិញសម្ពន្ធភាពស្នេហាថ្មី ក្រោយបែកពីតារាប្រុស Mick Thongraya កាលពីពេលកន្លងទៅ។
តួយ៉ាង អស់ពេលមួយរយៈធំមកហើយដែលមហាជនផ្ទុះការសង្ស័យចំពោះតារាស្រី Bow និង លោក Alek ថាកំពុងតែបង្កាត់ភ្លើងស្នេហ៍គ្នាដោយស្ងាត់ៗ។ ជាមួយនឹងការលេចឮនេះ តារាស្រី Bow ក៏ធ្លាប់បកស្រាយហើយដែរថា ពួកគេពុំមានទំនាក់ទំនងអ្វីឡើយត្រឹមមិត្តប៉ុណ្ណោះ កាលពីពេលកន្លងទៅនេះ។
ទោះបីមានការបកស្រាយហើយក្ដី តែមហាជនហាក់មិនទាន់អស់ចិត្តនោះទេ អំពីទំនាក់ទំនងរបស់តារាស្រីប្រុសគូនេះ ព្រោះជារឿយៗមហាជនអ្នកគាំទ្រតែងឃើញពីភាពជិតស្និទ្ធស្នាលគ្នាខ្លាំងរបស់តារាទាំងពីររូបនេះ។
ជុំវិញភាពស្និទ្ធស្នាលនេះទៀតសោត ថ្មីៗនេះមានហ្វេសប៊ុកផេកថៃដ៏ល្បីមួយ ឈ្មោះ เขวี้ยงรีโมท បានចេញមកទម្លាយច្បាស់ៗពីសកម្មភាពរបស់ Bow និង Alex ជាសាធារណៈថា គេបានឃើញតារាប្រុសស្រីមួយគូនេះ ទៅ Shopping នៅហាងជប៉ុនមួយកន្លែង ដោយពេលនោះគេឃើញតារាស្រី Bow បាននិយាយទូរស័ព្ទជាមួយនរណាម្នាក់ តែក៏ពុំបានចាប់អារម្មណ៍ឡើយពីដំបូង ព្រោះគិតថាមកដើរទិញអីវ៉ាន់ធម្មតាប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីនោះ គេក៏បានឃើញតារាប្រុសរូបសង្ហា Alex លេចមុខមក។ លើសពីនោះទៀត គេក៏បានឃើញតារាប្រុសស្រីមួយគូនេះឡើងជិះឡានទៅជាមួយគ្នាទៀតផង។
ក្រោយពីឃើញសកម្មភាពស្តែងៗបែបនេះ ផេកខាងលើនេះក៏បានបន្ថែមទៀតថា ៖ «ឆ្នាំ ២០២១ ទៅហើយ ហេតុអ្វីនៅឱ្យគេឃើញទិដ្ឋភាពបែបនេះទៀត បើស្រឡាញ់គ្នាក៏មិនព្រមប្រកាសប្រាប់គេទៅ សូមកុំធ្វើឱ្យអ្នកគាំទ្រខាតពេលតាមដានអី»។ យ៉ាងណាមិញ គេក៏ពុំមានអាចសន្និដ្ឋានបានថាវាជាការពិតនោះដែរ ដរាបណាសាមីខ្លួនមិនទាន់ចេញមុខបកស្រាយ៕