![តារាស្រី ៥ ដួងនេះ ធ្លាប់ជួបរឿងអាស្រូវឡើងវិលក្បុង តែនៅតែឈរយ៉ាងរឹងមាំល្បីលើសដើម](https://brocheabrey.com/wp-content/uploads/2021/09/B-34.jpg)
តារាស្រី ៥ ដួងនេះ ធ្លាប់ជួបរឿងអាស្រូវឡើងវិលក្បុង តែនៅតែឈរយ៉ាងរឹងមាំល្បីលើសដើម
ប្រិយមិត្តដែលនិយមគាំទ្រតារាថៃប្រាកដជាបានស្គាល់ និង ដឹងហើយពីរឿងរ៉ាវរបស់តារាមួយចំនួននៅក្នុងរង្វង់សិល្បៈ។ ជាពិសេសតារាស្រីដែលធ្លាប់មានរឿងអាស្រូវអាក្រក់ច្រើន ហើយនៅតែអាចងើបឈរមាំ ហើយល្បីលើសដើមទៅទៀត។ តារាស្រីទាំងនោះរួមមាន ៖
១. នាង Mai Davika
ចំពោះតារាស្រី Mai Davika វិញធ្លាប់ជួបព្យុះភ្លៀងជាច្រើនមកដែរ ទាក់ទងទៅនឹងរឿងរ៉ាវស្នេហាជាមួយនឹងអ្នកគ្រប់គ្រងកម្មវិធីល្បីមួយនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាខ្លាំងអំលុងពេលនោះ។ តែបើក្រឡេកមកមើល ពីជីវិតក្រោយជួបព្យុះភ្លៀងរបស់នាងវិញឃើញថា នាងនៅតែបន្តទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ និង នៅតែរក្សាកេរ្តិ៍ឈ្មោះជាតារាស្រីដ៏មានប្រជាប្រិយភាពមកទល់សព្វថ្ងៃ ។ បើងាកមកមើលពីជីវិតស្នេហារបស់នាង និង តារាសម្តែងប្រុស Ter ក៏កាន់តែផ្អែមល្ហែមដែរ ។
២. នាង Pat Napapa
ចំពោះអ្នកម៉េម៉ាយ Pat Napapa វិញ មុនមានថ្ងៃនេះ នាងក៏ធ្លាប់ជួបអាស្រូវជាច្រើនដែរ មិនថារឿងស្នេហាជាមួយមិត្តអតីតសង្សារនោះទេ តែនាងក៏ធ្លាប់ជួបរឿងរ៉ាវបែកបាក់គ្រួសារ ស្វាមី ត្រូវមករស់នៅចិញ្ចឹមម្តាយពិការថែមទៀតផង ។ ក្រោយជួបព្យុះភ្លៀងទាំងនេះហើយ ឃើញថានាងនៅតែបន្តជីវិតរស់នៅ ប្រឹងប្រែងរហូតបានជោគជ័យទាំងដែលកម្លាំងចិត្តស្ទើរតែបាត់ ៥០ % ទៅហើយនោះ ។ បើងាកមកមើលពីជីវិតនាងលើវិថីសិល្បៈវិញ ឃើញថានៅតែទទួលបានប្រជាប្រិយភាពដដែល។
៣. នាង Janie Thienphoo
បើនិយាយពីជីវិតតារាស្រី នាង Janie វិញក៏ជួបរឿងរ៉ាវឆ្លងកាត់ព្យុះភ្លៀងមិនចាញ់តារាស្រីនាង Pat Napapa ឡើយ មិនថារឿងរ៉ាវស្នេហាត្រូវរងការចោទប្រកាន់ថាជាជនទី ៣ ឬ រឿងទាក់ទងទៅនឹងអតីតស្វាមីវាយធ្វើបាបរហូតរបួសទាំងផ្លូវចិត្ត ផ្លូវកាយគ្មានថ្ងៃរលុបនោះឡើយ ។ បន្ទាប់ពីជួបរឿងរ៉ាវដ៏អួអាប់នៅក្នុងជីវិតបែបនេះមក ឃើញថាតារាស្រីរូបនេះ នៅតែបន្តដំណើរជីវិតដ៏សោះកក្រោះមួយនេះ រហូតជួបពន្លឺជីវិតវិញមកទល់ពេលបច្ចុប្បន្ន។ លើសពីនេះទៅទៀត បើងាកមកមើលពីការងារសិល្បៈនាងវិញ ហាក់បីដូចជាមិនថយក្រោយឡើយ បើទោះបីជាមានរនាំងរាប់ពាន់រារាំងជាច្រើនក្ដី។ បច្ចុប្បន្ន Janie បានកសាងគ្រួសារជាមួយបុរសសង្ហាមានអាយុប្អូនដល់ទៅជាង ១០ ឆ្នាំ និង បង្កើតបានកូនស្រីដ៏គួរឱ្យក្នាញ់ម្នាក់។
៤. នាង Tangmo Nida
បើងាកមកមើលពីអ្នកម៉េម៉ាយ Tangmo Nida វិញក៏មិនចាញ់គ្នាជាមួយតារាស្រីខាងលើដែរ ព្រោះជីវិតនាងស្ទើរតែសូន្យដោយសារតែជីវិតគូរបស់នាងជាមួយនឹង តារាប្រុស លោក Tono បន្ទាប់ពីខាងប្រុសបានប្រកាសបញ្ចប់ជីវិតគូជាមួយនាងកាលពីពេលកន្លងទៅ។ ទោះបីជាយ៉ាងណា ក្រោយពីជួបរឿងរ៉ាវដ៏សែនឈឺផ្សារគ្រាំគ្រាក្នុងចិត្តនេះរួចមក នាងនៅតែប្រឹងងើប ឈរសំដៅរកក្តីសង្ឃឹមថ្មីបើទោះបីជាគ្មានប្តីក៏ដោយ រហូតពេលនេះនាងក៏កំពុងតែទទួលបានពន្លឺថ្មីនៅក្នុងជីវិត។ បើក្រឡេកមកមើលពីជីវិតសិល្បៈនាងវិញក៏មិនបានធ្លាក់កូដនោះដែរ នៅតែទទួលបានការលើកទឹកចិត្តពីអ្នកជុំវិញខ្លួន ។
៥. នាង Punpun Suttata
នាង Punpun Suttata បើថ្វីត្បិតតែនាងទើបចូលសិល្បៈមែន តែបើនិយាយពីរឿងអាក្រក់ដែលចូលមកក្នុងជីវិតនាងក៏មិនចាញ់តារារៀមច្បងឡើយ ដូចជា រឿងមហាជនសង្ស័យថា នាងធ្លាប់ប្រើប្រាស់ថ្នាំញៀនជាដើម។ យ៉ាងណាមិញ ក្រោយពីជួបរឿងរ៉ាវដ៏ធំនៅក្នុងជីវិតបែបនេះ ឃើញថានាងនៅតែមិនចុះចាញ់នឹងពាក្យជេរប្រមាថចំពោះនាងឡើយ ។ បើងាកមកមើលពីការងារសិល្បៈរបស់នាងវិញ បើទោះបីជារងការចោទប្រកាន់យ៉ាងណាក្តី ក៏នៅតែរក្សាងារជាតារាសម្តែងស្រីល្បីមួយរូប មកទល់ពេលនេះ ៕