![អាយុទើប ១៥ ឆ្នាំសោះ តួក្មេងស្រីក្នុងរឿង «Train to Busan» មានលុយវាល់លានក្នុងធនាគារ](https://brocheabrey.com/wp-content/uploads/2021/09/B-30.jpg)
អាយុទើប ១៥ ឆ្នាំសោះ តួក្មេងស្រីក្នុងរឿង «Train to Busan» មានលុយវាល់លានក្នុងធនាគារ
ថ្មីៗនេះតួអង្គក្មេងស្រីក្នុងរឿង «Train to Busan» បានសាងភាពភ្ញាក់ផ្អើលដល់មហាជន ក្រោយរូបនាងបានបង្ហាញសម្រស់ក្នុងវ័យ ១៥ ឆ្នាំ ដោយបានប្រែទៅជាស្រស់ស្អាតប្លែកមើលសឹងមិនស្គាល់។
តួអង្គក្មេងស្រីដែលកើតក្នុងឆ្នាំ ២០០៦ រូបនេះ មានឈ្មោះពិតថា Kim Su An ជាតារាសម្តែងវ័យក្មេងដែលមានភាពមមាញឹកមួយរូប ព្រោះសមត្ថភាព និង ទេពកោសល្យរបស់នាង គឺត្រូវបានលាន់មាត់កោតសរសើរពីមាត់មួយទៅមាត់ទៀត បើទោះបីជានាងមានវ័យនៅក្មេងក៏ពិតមែន។
Kim Su An បានចាប់អាជីពជាតារាសម្តែងតាំងពីអាយុ ៥ ឆ្នាំ ដោយរឿងដំបូងដែលនាងលេងមានចំណងជើងថា «Sorry, Thanks» ចេញក្នុងឆ្នាំ ២០១១។ ក្រោយបានចូលរួមសម្តែងរឿង «Train to Busan» ក្នុងឆ្នាំ ២០១៦ កេរ្តិ៍ឈ្មោះរបស់ក្មេងស្រីរូបនេះ ហាក់កាន់តែល្បីឡើងមួយកម្រិតទៀត ដោយនាងហាក់មានមមាញឹកជាខ្លាំងក្នុងអាជីពសម្តែង ជាពិសេសគឺមានការងារចូលមកបន្តបណ្តាក់គ្នា និង សុទ្ធសឹងតែជាប្រភេទភាពយន្តខ្នាតធំ។
បោះជំហានចូលសិល្បៈទាំងវ័យក្មេងអស់រយៈជាង ១០ ឆ្នាំកន្លងមកនេះ Kim Su An ត្រូវបានគេរកឃើញថា នាងមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២ លានដុល្លារសល់ក្នុងកុងធនាគារ ខណៈពេលដែលនាងទើបអាយុ ១៥ ឆ្នាំប៉ុណ្ណោះ៕