![តារាស្រី ៥ ដួងនេះ មានមុខសុភាពស្រាប់ ទោះធ្វើតួឆ្នាសក៏មិនសូវសម !](https://brocheabrey.com/wp-content/uploads/2021/09/b-4.jpg)
តារាស្រី ៥ ដួងនេះ មានមុខសុភាពស្រាប់ ទោះធ្វើតួឆ្នាសក៏មិនសូវសម !
ទម្រាំក្ដោបបានតំណែងតួអង្គឯកក្នុងខ្សែភាពយន្តមួយៗមិនមែនជារឿងងាយនោះទេ ទាល់តែសិល្បករ-ការិនីទាំងនោះ មានទាំងរូបសម្រស់ និង ទេពកោសល្យ ហើយស័ក្ដិសមទៅនឹងសាច់រឿងទៀតទើបក្ដោបបានតំណែងនេះ ព្រោះអ្នកសិល្បៈទាំងអស់មានទម្រង់មុខមាត់ផ្សេងៗគ្នា អ្នកខ្លះមានមុខមាត់បែបសុភាព សិចស៊ី ឆ្នាសឆ្នើម ដែលទាមទារឱ្យផលិតករជ្រើសរើសពួកគេឱ្យត្រូវទៅតាមប្រភេទតួក្នុងសាច់រឿង ។
ជាក់ស្ដែងតារាស្រីថៃល្បីៗ ៥ ដួងនេះ មានទម្រង់មុខសុភាពពីកំណើត ហើយកន្លងមកគេច្រើនតែឃើញពួកនាងសម្ដែងជាតួអង្គសុភាពៗ បើទោះបីជាពួកគេសម្ដែងជាតួអង្គកាចឆ្នាសក៏មិនសូវសមប៉ុន្មានដែរ ។ តារាស្រីទាំង ៥ ដួងនោះរួមមាន ៖
១- តារាស្រី Esther Supreeleela
២- តារាសម្ដែង Min Pechaya
៣- តារាសម្ដែង Nune Woranuch
៤- តារាស្រី Mint Chalida
៥- តារាស្រី Taew Natapohn
ដោយ៖ បេប៊ី