![ស្ថានការណ៍ថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ១១៦ នាក់ ជាសះស្បើយ ២៨៧ នាក់ ស្លា-ប់ ៩ នាក់ប៉ុណ្ណោះ](https://brocheabrey.com/wp-content/uploads/2021/10/FI៣០២.jpg)
ស្ថានការណ៍ថ្ងៃនេះ រកឃើញអ្នកឆ្លងថ្មី ១១៦ នាក់ ជាសះស្បើយ ២៨៧ នាក់ ស្លា-ប់ ៩ នាក់ប៉ុណ្ណោះ
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១១៦ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៧ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ចំនួន ៩ នាក់ស្លាប់ (មាន ៦ នាក់ មិនបានចាក់វ៉ាក់សាំង) ខណៈមានអ្នកជាសះស្បើយចំនួន ២៨៧ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គិតត្រឹមថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៧ ៨៨៨ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៣ ២៦៤ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៧៤៣ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖