![ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ ១២៨ ព្យាបាលជាសះស្បើយ ៣១៩ និង ស្លា-ប់ ០៩ នាក់](https://brocheabrey.com/wp-content/uploads/2021/10/News2PM.jpg)
ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ ១២៨ ព្យាបាលជាសះស្បើយ ៣១៩ និង ស្លា-ប់ ០៩ នាក់
នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១២៨ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៤នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៩ នាក់ (០៧នាក់ មិនបានចាក់វ៉ាក់សាំង) ខណៈមានអ្នកជាសះស្បើយចំនួន ៣១៩នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គិតត្រឹមថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៧ ៧៧២ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១២ ៩៧៧ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៧៣៤ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖