![ករណីអ្នកជំងឺកូវីដស្លា-ប់ចំនួន ១០ នាក់ថ្ងៃនេះ សុទ្ធតែជាអ្នកមិនបានចាក់វ៉ាក់សាំង](https://brocheabrey.com/wp-content/uploads/2021/10/News003-PM-1.jpg)
ករណីអ្នកជំងឺកូវីដស្លា-ប់ចំនួន ១០ នាក់ថ្ងៃនេះ សុទ្ធតែជាអ្នកមិនបានចាក់វ៉ាក់សាំង
យោងតាមសេចក្តីប្រកាសការសរុបស្ថានភាពជំងឺកូវីដ-១៩ ចេញពីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ប្រទេសកម្ពុជាបានបន្តរកឃើញជំងឺកូវីដ-១៩ សរុបចំនួន ១៤៤នាក់ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ចំនួន ១១២ នាក់ និង អ្នកដំណើរនាំចូលពីបរទេសចំនួន ៣២ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR។
បន្ថែមលើសពីនេះ មានអ្នកព្យាបាលជាសះស្បើយចំនួន ២៧៥ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។ អ្វីដែលកត់សម្គាល់ខ្លាំងនោះ ចំនួនអ្នកស្លាប់ថ្មីដោយសារជំងឺនេះ មាន ១០ នាក់ ដែលមិនបានចាក់វ៉ាក់សាំង។
គិតត្រឹមថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៧ ៦៤៤ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១២ ៦៥៨ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៧២៥ នាក់។
សូមបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុត នៅថ្ងៃទី ២៧ មករា ២០២០៕