![ថ្ងៃនេះ រកឃើញអ្នកឆ្លង ១៤៤ នាក់ ជាសះស្បើយ ២៧៥ នាក់ ស្លា-ប់ ១០ នាក់](https://brocheabrey.com/wp-content/uploads/2021/10/FI២៩៨.jpg)
ថ្ងៃនេះ រកឃើញអ្នកឆ្លង ១៤៤ នាក់ ជាសះស្បើយ ២៧៥ នាក់ ស្លា-ប់ ១០ នាក់
នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៤៤ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ៣២ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ១០ នាក់ (មាន ១០ នាក់ មិនបានចាក់វ៉ាក់សាំង) ខណៈមានអ្នកជាសះស្បើយចំនួន ២៧៥ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ។
គិតត្រឹមថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៧ ៦៤៤ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១២ ៦៥៨ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៧២៥ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖